Articles by "យ័ន្តមន្តគាថា"

នេះជាក្បួន១ដែរល្អខ្លាំង ហើយប្រើបានច្រើនយ៉ាង ទៅតាមកិច្ចនិមួយៗ ក្នុងការបន្ទន់ចិត្តអោយគេអាណិតស្រលាញ់ បាត់មុខយើងមិនបាន ហើយវាជួយអោយយើងមានមន្តស្នេហ៍ផងដែរ។ 
ជាកិច្ចដែរប្រើលើក្រមួនស្នេហ៍ ខាងមេត្តាមហានិយម 



 នេះជាប្រភេទយ័ន្តស្នេហ៍មត្តាមហានិយមមួយប្រភេទដែលបញ្ចុះនៅលើផ្ទៃមុខឲ្យគេចូលចិត្តអាណិតស្រឡាញ់មានក្តីមេត្តាអាណិតអាសូរដល់យើង។

វាជាក្បួនយ័ន្តបុរាណដែលលោកគ្រូអ្នកលោកគ្រូជំនាន់ពីដើមគាត់ចូលចិត្តយកមកប្រើនៅក្នុងការបញ្ចុះជាប្រភេទស្នេហ៍មុខ  យ័ន្តប្រភេទនេះត្រូវបញ្ចុះនៅចំកណ្ដាលថ្ងាស់ ដោយបញ្ចុះមានគាថាសូត្រដាក់របស់វា៧ចប់ ទើបយើងអាចយកព្រះគាថាផ្សេងៗមកបន្ថុចពីលើបន្ថែមដើម្បីឲ្យកាន់តែខ្លាំងពូកែឡើង។  នេះគឺជាយ័ន្តបុរាណ

 


នេះជាយ័ន្ត១ប្រភេទសំរាប់ធ្វើដាក់ក្រោមខ្នើយកើយ ៕​វាមិនមែនជាយ័ន្តសំរាប់ធ្វើអោយប្តីប្រពន្ធបែកគ្នាមកត្រូវគ្នាវិញទេ តែយ័ន្តនេះអាចជួយអោយប្តីប្រពន្ធដែរមិនសូវចុះសំរ៉ុងនិងគ្នា នឹកនាគ្នាមកវិញបាន​ មានចិត្តអាណិតអាសូរដល់គ្នាទៅវិញទៅមកបាន។ 



 

 


នេះជាយ័ន្តប្រើសំរាប់លក់ដូររកស៊ី យ័ន្តនេះល្អណាស់សំរប់ហៅភ្ញៀវ ហៅម៉ូយអោយមករកយើង
អាចយកមកចារុជាកថា ឬ កន្សែងយ័ន្តទុកសំរាប់ដាក់កន្លែងរកស៊ី។ កិច្ច១នេះយកគាថា
មេសិម្ពលី គាថាហៅភ្ញៀវផ្សេងៗយកមកបញ្ចុះបន្ថែម កាន់តែប្រសើរ





នេះជាគាថាមេស្នេហ័សត្វទំាង៧ សំរាប់យកមកដាស់លើគ្រាប់អង្ករនិងស្ករគ្រាប់សំរាប់យកទៅបាចនៅកន្លែងលក់ដូរល្អណាស់ហោង ៚







គាថាស្នេហ៍ព្រាយ ធ្វើនិងក្រមួន

-----------------------------------------
ឧម សន្ធឹកផ្គគ្រាំ រដូវដើមឆ្នាំផ្គលាន់គគ្រេង គ្រូអញទៅលេងនៅវាលស្រងាត់ ស្រណោះពាក្យថ្លុំ យាសឃុំក្នុងព្រៃ អញហៅនាងស្រី សន្ធឹកផ្គផ្អូក នាងអីសន្ទុក នាងអ៊ុកសន្ធៃ នាងពៅស្នេហ៍ផ្គ នាងប្រវរស្នេហ៍
ព្រាយ ឧមតើនរយ តើនពាន់ តើនគ្រូក្រវ៉ាន់ ម៉ាៗ វ៉េវៗ ។








មន្តស្នេហ៍ព្រះគ្រូ

ន អ ម សត្ថា យយ។៚ (សូត្រ ៧ ចប់អត់ដង្ហើម)


មន្តស្នេហ៍សារិកា
ឧម សារិកា អហំ សារិកា ឱ្យទាន់ចិត្តអញ សារិកា
ឯហិ ម ម។៚ (សូត្រ ៧ ចប់ ជ្រងសក់បីដងរួចចាំទៅនិយាយជាមួយគេ)


មន្តស្នេហ៍មណីចិន្តា
នយំ បុរិសោ ន ចិត្តំ កាថេ មិហំម ឯហិ ចិត្តំ ឆសា មអឧ បថមំ វជ្ជព ឥធា គតេ កុថយន្តិ សិវំ មឧ ទថទំ សត្ថា ម បិយំ ចិត្តំ សយំ ន។៚ (សូត្រតាមកម្លាំងថ្ងៃ)


មន្តស្នេហ៍មេត្តាមហានិយម
ន មេត្តា ម ករុណា ពុ មេត្រី ទ្ធា ប្រណី យ អាសូរ។៚ (សូត្រ ៧ ចប់)


មន្ដស្នេហ៍មេត្តាមហានិយម
ម មេត្តា ច មហារាជា សព្វស្នេហា ច បូជិតំ
ឧ អ មេត្តា ច មហារាជា សព្វស្នេហា ច បូជិតំ
ឧ មេត្តា ច មហារាជា សព្វស្នេហា ច បូជិតំ
ពុប្រណី ទ្ធាឥន្ទន នមោយ មហំ សំមិ។៚ (សូត្រ ៣ ចប់)


មន្តស្នេហ៍មេត្តាមហានិយម
មេទី១៖
នយំ បុសរិសោ ន ចិត្តំ កាថេ មិហំម ឯហិ ចិត្ដំ ឆសា មអឧ បថមំ វជ្ជព ឥធា គតេ កុថយន្តិ សិវំ មឧ ទថទំ សត្ថា ម បិយំ ចិត្តំ សយំ ន។៚ (សូត្រ ៣ ចប់)


មេទី២៖
នយំ បុសរិសោ ន ចិត្ដំ កាថេ ហំមិ មម ឯហិ ចិត្ដំ ឆសា មអឧ បថមំ វជ្ជព ឥទំ គតេ កុថយន្ដិ សយំន ទថទំ សត្ថា ម បិយំ ចិត្ដំ សយំ។៚ (សូត្រ ៣ ចប់)

មេទី៣៖ 

សតិ ន ចេវ សព្វេ តេ អវុណោនិ ច ភ គ ភ គា វិចនានិ លោមំ ហមេ នផុស្សន្តិ ភវសនា ភហំ សន្តា ផគយានិ តិនិយានិ។ សព្វេ ជនា ពហូជនា ជនា ចិត្តំ បិយំ មម។សព្វេ បុរេន្តុ សង្កប្បា ចន្ទោ បណ្ណរសោ យថា មនីជោតិ រសោ យថា។៚ (សូត្រ ៣ ចប់)


មន្ដស្នេហ៍ក្រឡេកញញឹម

មេទី១៖

ឱម្មៈឆឹមៗ ក្រឡេកញញឹម ឱម្មៈសិទ្ធីស្វាហ: នពោប្រឹម មោពោព្រាយ ពុទ្ធក្អាកក្អាយ ឯហិ មម ឯហិ មម។៚ (សូត្រ ៣ ចប់)

មេទី២៖
ឱម្ម:ឆឹមៗ ឱម្មៈខ្វាន់ៗ អូម្ម រេវៗ។៚ (សូត្រ ៣ ចប់)

មេទី៣៖
ឱម្ម:ឆឹមៗ ឱម្ម:ខ្វាន់ខ្វាន់ (ឈ្មោះ) ឱម្មៈ ឯហិ ឯហិ មម។៚(សូត្រ ៣ ចប់)

មន្ដស្នេហ៍ស្តេចសារិកា
ពុទ្ធោ រាជសីហោ ម អ អញរាជសីហព្រំបគូ ព្រំបគោ ហូតិ ន មេត្តា ទើបអញ្ជើញមន្ដស្នេហ៍ស្ដេចសារិកាកែវមាស កែវអ្ហើយខ្លួនខ្ញុំអ្ហើយ ល្អបីដូចព្រះទ្រង់ ទ្រង់ខ្ញុំអ្ហើយ ល្អបីដូចព្រះច័ន្ទពេញបូរមី ក្មេងចាស់ប្រុសស្រី ក្រឡេកឃើញអញរត់មកចោមរោម រួមរ័កស្នេហានៃអង្គអញឯហិ ឯហិ មម។៚(សូត្រ ៣ ចប់)

មន្ដស្នេហ៍អណ្តាតសត្វកវឹក (ច្រៀងពីរោះ សូត្រធម៌ពីរោះ និយាយពីរោះ អ្នកស្ដាប់យើងស្រឡាញ់យើងជាទីពេញចិត្ត) 

ធុបំ អំករោមិ ធុបំ អំករោមិ ធុបំ អំករោមិ ករ វិកោ វិវន្ដស្មឹ បូជិតំ ជីវ្ហោនមារំ ឆព្រំពុទ្ធបារមី យោ ករវិកំ បិយំ មម។៚(សូត្រ ៣ ចប់)


មន្តស្នេហ៍សត្វកវឹក
ករវិក កេសរោ ករអូត្តំ។ (សូត្រ ៧ ចប់)

មន្ដស្នេហ៍សារិកាលិនថោងឈ្មោល-ញី (ស្នេហ៍មុខ)

ឈ្មោល៖

ន អញអ្ហើយពេជ្រពន់ បន្ទន់ចិត្ត (ឈ្មោះ) ពុទ្ធរត់រក ទ្ធាយំតាម(អញ) ទើបអញជាគ្រូហៅនាងសារិកាលិនថោង ជាស្ដេច ស្នេហ៍មុខ អញឱម្ម: ករោអ ទើបអញជាគ្រូហៅនាងសារិកាលិនថោង ជាស្ដេចស្នេហ៍មុខ អញឱម្ម: ករោឧ។៚

ញី៖
ន អញអ្ហើយរលួយ មោពេជ្រពន់បន្ទន់ចិត្ត (ឈ្មោះ) ពុទ្ធរត់រក ទ្ធាយំតាម (អញ) ទើបអញជាគ្រូហៅនាងសារិកាលិនថោង ជាស្ដេចស្នេហ៍មុខអញ ឱម្មៈករោអ ទើបអញជាគ្រូហៅនាសារិកាលិនថោង ជាស្ដេចស្នេហ៍មុខអញ ឱម្មៈ ករោឧ។៚ (សូត្រទាំងពីរមេ ‘ឈ្មោល-ញី’ ៣ ចប់)

មន្ដស្នេហ៍សារិកាលិនថោង
ន ម អ ឧ មហាមេត្តា ស្ដេចសារិកាលិន ថោង (ឈ្មោះ) អ្ហើយក្រឡេកឃើញអញ ចាប់ចិត្តប្រតិព័ទ្ធស្នេហា ឱម្ម: សិទ្ធីស្វាហ:។៚ (សូត្រ ៧ ចប់)

មន្តស្នេហ៍ផ្ការំចេក
ឱម្មៈ អង្គអញអើយ បីដូចផ្ការំចេក អ្នកផងក្រឡេកមកមើលអង្គអញ ឱម្មៈ សិទ្ធី ស្វាហៈ។៚ (សូត្រ ៧ ចប់)

មន្តស្នេហ៍អថាន់ (សម្រាប់ទប់គេដាក់ស្នេហ៍លើយើង)
ម អ ឧ ចិត្តំ នំ ចិត្តំ និ ចិត្តំ ន ចិត្តំ ន ចិត្តំ ម ចិត្តំ អ ចិត្តំ ឧ ចិត្តំ។៚ (សូត្រ ៧ ចប់)

មន្តស្នេហ៍អថាន់ (អោយគេចាប់ចិត្តប្រតិព័ទ្ធ)
នំ ចិត្តំ និ ចិត្តំ ន ចិត្តំ ន ចិត្តំ ចិត្តំ ម ចិត្តំ អ ចិត្តំ ឧ ចិត្តំ ចិត្តំ (ឈ្មោះ) ស្រឡាញ់អញជាគ្រូ ឯហិ មម ឯហិ មម។៚(សូត្រ ៧ ចប់)

មន្តស្នេហ៍ប្រលោមកាយបន្ទន់ចិត្ត
ពហូសុរិយំ បមុច្ចសិសា ច លោការនុបក ពហូសុរិយំ បមុច្ចសិសា ច លោការកម្មំ បកាមយំ។៚ (សូត្រ ៧ ចប់)

មន្តស្នេហ៍បន្ទន់ចិត្ត
ឯ ស ព គាថាយំ បញ្ច ពន្ធំ ឯហិ មម ឯហិ មម។៚(សូត្រ ៧ ចប់)

មន្តស្នេហ៍បន្ទន់ចិត្ត

មេទី១
ន ម អ ឧ មហាមេត្តា មហាអាណិត។៚ (សូត្រ ៣ ចប់)

មេទី២
ពុទ្ធំបន្ទន់ចិត្ត ធម្មំបន្ទន់ចិត្ត សង្ឃំបន្ទន់ចិត្តឯហិ ចិត្តំ បិយំ មម នហិ ចិត្តំ បិយំ មម។៚ (សូត្រ ៣ ចប់)

មន្តស្នេហ៍សំលេង

ឧ ម សំលេងអញហោង សូរដូចរគាំងស្រែកឡើង ភ័ន្តភាំងទាំងចាស់ទាំងក្មេង គេចូលទៅដេកដំណេកគេហោង ឮពាក្យអញអឺងកងពីរោះសោះសារ អញពោលបណ្តូល បណ្ដូលសោះសារ ឮពាក្យអញកាលណា ពីរោះលើសលន់ ឯហិ មម។៚(សូត្រ ៣ ចប់)

មន្តស្នេហ៍សំឡេង
ឧ ម អង្គពណ្ណរាយ កំចាយព្រះអាទិត្យ គិតមកអញជាកូនស្តេច ឧ ម អង្គអញអ្ហើយ សំបុររឹងបីដូចដែក សម្រែករាជសីហ៍មាត់អញចេញស្តីបង្ក្រាបសត្រូវ ឱម្មៈ សិទ្ធី ស្វាហៈ។៚(សូត្រ ៣ ចប់ រួចយកជើងស្តាំគោះដីបីដង)

មន្តស្នេហ៍ប្រមូលប្ដីប្រពន្ធដែលបាក់បែកគ្នាឲ្យស្រឡាញ់គ្នាវិញ


នមេត្តា មោករុណា ពុរត់រក ទ្ធាអាល័យទើបខ្ញុំនិមន្តផ្កាបី ស្ដីហៅស្រីរ័ត្ន អញប្រើផ្កាទៅ ផ្កាអើយប្រញាប់ បើបានការហើយ ផ្កាវិលឲ្យឆាប់ ដូចពាក្យបងផ្ដាំ សូមស្រីខ្មៅក្រឡេកញញឹម ឲ្យបងសង្ឃឹម ប្រើបានដូចចិត្ត អញហៅឈ្មោះណា អញហៅឈ្មោះ (…) នេះមកដូចចិត្តបំណងនវើយឆាប់មក កុំឈប់ មោឃើញម្លប់កុំជ្រក ពុវើយឆាប់មក ទ្ធាវើយអាល័យ យកុំបីរសាយបានឡើយ។៚ (សូត្រ ៧ ចប់)
(មន្តនេះចម្លងតាមក្បួន មហាផ្លាង ឌឹម ជាគ្រូវេទមន្ដខ្មែរមួយរូបដ៏ល្បី នៅវត្តកោះប៉ែន ធ្លាប់ប្រើស័ក្ដិសិទ្ធ។

បណ្ដាំគ្រូ៖


លាបក្រមួន ទឹកអប់ លើសក់មុខចិញ្ចើម។ លំដាប់រៀបគ្រូមុនធ្វើ ផ្កាឈូក៥ ឬ ផ្កាផ្សេងៗទៀតក៏បាន ទៀន៥ ធូប៥ បារី៥ ស្លា៥ ម្លូ៥ ស្លាធម៌ដូង ១គូ បាយសី ១គូ ទឹកអប់ឆ្វេង-ស្ដាំ ក្រណាត់ស ១ អាវ ប្រាក់ពីដើម ៥០០ រៀល។ ហាមផ្ដាច់ មិនឲ្យយកទៅធ្វើព្យាបាទគេដាច់ខាត បើជួយសង្រ្គោះគេបាន)។

មន្ដសេ្នហ៍ចងចិត្តមនុស្សប្រុស-ស្រី


ពុទ្ធំ ពហូជនានំ ឯហិ ចិត្តំ ឯហិ មនុស្សានំ ឯហិលាភំ ឯហិ មេត្ដា ជម្ពូទ្វីបេមនុស្សានំ ឥត្ថីយោ បុរិសោ ចិត្តំ ពន្ធំ ឯហិ។៚(សូត្រ ៧ ចប់)
(នេះជាមន្តសេ្នហ៍ចងចិត្តមនុស្សប្រុសស្រីទាំងឡាយ ចូលមកស្រឡាញ់ នាំលាភមកឲ្យយើង។ បើអ្នករកស៊ីលក់ ដូរឬប្រកបកិច្ចការរកស៊ីមុខរបរផ្សេងៗឲ្យធ្វើទឹកមន្តលុបមុខ ប្រោះព្រហ្មឥវ៉ាន់លក់ដូរ ម្យ៉ាងទៀតសែកក្រមួនក៏បាន។ ធ្វើម្យ៉ាងទៀត ទឹកមន្តប្រក់ព្រហ្មក្បាលយានយន្ត យានជំនិះ ចេញរកស៊ីនឹងមានលាភចូល)៕








                        លោកគ្រូចៅម្ជុលពេជ្រ

              (ការបកស្រាយអំពីយ័ន្តមហារលួយធំ)

យ័ន្តមហារលួយធំ ជាប្រភេទនៃយ័ន្តម្យ៉ាងដែលប្រើបានទាំងស្នេហ៏មេត្តា មហានិយមអោយគេអាណិតស្រលាញ់ និង អាចបន្ទន់ចិត្តបុគ្គលណាម្នាក់ អោយនឹករលឹក មេត្រីមេត្តា អោយលាភសក្ការៈដល់យើងបាន។

ស្នេហ៍​មុខ



មុ​ន​នឹង​ចូល​ទៅ​កាន់​កន្លែង​ធ្វើការ​របស់​មនន្ត្រី​ធំ​ណា​មួយ ឬ​ក៏​ទៅ​កាន់​លំនៅ​ឋាន​របស់​វរជន ដោយ​មាន​បំណង​សុំ​ពឹងពាក់ ឬ​សុំ​ក្ដី​អនុគ្រោះ​បែប​ណា​មួយ​នោះ បុព្វបុរស​យើង​តែងតែ​ប្រើ​ដន្លាប់​មន្ត​អាគម​សែកសូត្រ​បាលី​ស្នេហ៍​មុខ ផ្លុំ​ទៅ​លើ​ក្រមួន​មាត់​ដែល​ដាក់​ក្នុង​ដន្លាប់ រួច​យក​មក​លាប​សក់ ចិញ្ចើម ថ្ងាស ។ល។ ព្រម​ជា​មួយ​នេះ​ដែរ ដូនតា​យើង លោក​រៀប​ឫកពារ សុភាព​រាបសារ ឱន​លំទោន​ទាំង​កាយ​ទាំង​វាចា សម្ដែង​នូវ​ការ​គោរព​ប្រណិប័តន៍ ចំពោះ​វរជន​ដែល​ជា​មេបា ចៅហ្វាយ​នាយ ។ 

ជួន​កាល​លោក​ប្រើ​បាលី​ស្នេហ៍​មុខ​នេះ ដើម្បី​កម្រើក​ទឹក​ចិត្ត​ឲ្យ​ក្លាហាន មិន​ឲ្យ​ចាញ់​ច្រាប​គេ ឲ្យ​មាន​សិរីសួស្ដី និង​មាន​អំណោយ​ទាន មាន​គេ​អាណិត និង​ឲ្យ​មានតេជះ​​ក្នុង​ការ​ចូល​ទៅ​កាន់​ជំនុំ​ចំណោម​ប្រជុំ​មនុស្ស​ធំ​តូច ។ត្រូវ​សែក​បាលី​នេះ និង​ក្រមួន​មាត់ ឬ​ប្រេង​ដូង​អប់ លម្អង​ផ្កា​ក្រអូប​ថា : “ ឧម​សេព​មហា​សេព ទើប​គ្រូ​ប្រើ​អញ​សែក​ប្រេង​ក្រមួន លាយ​លាប​ធ្វើ​ខ្លួន​អញ​អើយ ល្អ​បី​ដូច​មាស ថ្ងាស​អញ​អើយ ល្អ​បី​ដូច​ប្រាក់ ព្រះ​ភក្ត្រ​អញ​អើយ ល្អ​បី​ដូច​ខែ​ពេញ​បូណ៌ សម្បុរ​អញ​អើយ ល្អ​បី​ដូច​ឃ្មុំ​ពេញ​ឆោម ម្រោម​ពេញ​ទឹក​បង​ប្អូន​នឹក​រលឹក​មក​គ្រប់​ៗ​គ្នា " ។

*បាលី​ស្នេហ៍​មុខ​ទី ២ ហៅ​ថា បាលី​ស្នេហ៍​សារិកា

“ឱម​សារិការ​អើយ អញ​ទៅ​ត្រង់​ណា​មិន​ដែល​ទំនេរ ពាក្យ​អញ​សសិត មាត់​អញ​ស្រដី លួងលោម​ប្រុស​ស្រី ឲ្យ​ចូល​ចិត្ត​នឹង​អញ " ។


*បាលី​ស្នេហ៍​មុខ​ទី ៣ ហៅ​ថា បាលី​ស្នេហ៍​ក្រពុំ​រីករាយ

“ឱម​រីក ឱម​រាយ រីក​ដូច​ព្រះ​ពាយ រាយ​ព្រះ​អាទិត្យ"
បាលី​ស្នេហ៍​ទាំង​ប៉ុន្មាន​មេ​នេះ ត្រូវ​សូត្រ​សេព ៣​ចប់ ឬ ៧ ចប់ ។


បាលី​ស្នេហ៍​ដាក់​មនុស្ស ស្រី-ប្រុស​ឲ្យ​ស្រឡាញ់

ខាង​ក្រោម​នេះ ជា​បាលី​ស្នេហ៍​ មាន​ឈ្មោះ​ថា "ស្នេហ៍​រំជួល​ចិត្ត" 

“ទើប​អញ្ជើញ​ស្រី​ស្រើប​រំជួល​ចិត្ត បើ​នាង​អាណិត​ថយ​ចេញ​ឆាប់ បេះ​ផ្កា​ស្រឡិត បេះ​ផ្កា​មោងគ្រេង បេះ​មក​លួង​លេង​ដោយ​ចិត្ត​ចំណង់ ។ ស្រណោះ​ផ្គរ​លាន់ ឮ​ដើម​ឆ្នាំ ស្រី​ខ្មៅ​ទាំង​ប្រាំ នាំ​នាង​ចេញ​លេង ផ្គរ​លាន់​គគ្រឹក ឆ្លើយ​ឡើង​គគ្រេង នាំ​នាង​ចេញ​លេង ដោយ​ពាក្យ​អញ​ហៅ ។ អញ​ហៅ​នឹង​ប្រេង អញ​ហៅ​នឹង​ក្រមួន ឲ្យ​នាង​ដឹង​ខ្លួន នាង​នៅ​ក្នុង​អង្គ ។ ស​អើយ ស្រី​ស ថ្ងៃ ល្ងាច​ឮ​ផ្គរ ស​ដេក​មិន​លក់ ដៃ​ឆ្វេង​ពរ​កូន ដៃ​ស្ដាំ​ជ្រង​សក់ សម​នាង​រលឹក​មក​បង​ឬ​ទេ ។ បើ​នាង​រលឹក​ប្អូន​នាង​កុំ​នៅ គន់​ទៅ​ទឹក​ស្រះ​ហូរ​មក​ថ្លា​ឈ្វេង ឲ្យ​នាង​ងូត​លេង​ជា​មួយ​នឹង​បង ។

លោកគ្រូចៅម្ជុលពេជ្រ


Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget