Articles by "លោកចៅម្ជុលពេជ្រ"


ធម៌មហាកំផែងពេជ្ររន្ធត់ដី


     នមោ ឥតិបិសោ ភគវា អរហំ សម្មាសម្ពុទ្ធោ នមោពុទ្ធា យ ទ្ធាពុមោន នមអឧ មអឧ អម នម កទស្ស បារមី ឧបចារ្យ ចរសោ ឥមំ ឥទំ សោឥ ស្វាក្ខាតោ ភគវតោ សុបដិបន្នោ ភគ វតោ សាវក សង្ឃោតិ មហាសត្តោ វទេហំ តំ ព្រះឥសាសុ សុស្វាឥ ពុទ្ធំ​ សរណំ គច្ឆាមិ ។ 

ពុទ្ធំ ធម្មំ សង្ឃំ ទានានិ បវិខស្ស អ មេ ឧ ធម្មំ សរណំ គច្ឆាមិ ។


នមោ ឥតិបិសោ ភគវា អរហំ សម្មាសម្ពុទ្ធោ នមោពុទ្ធា យ ទ្ធាពុមោន ន ម អ ឧ ន ម អ ឧ ឧ អ ម ន ម កទស្ស បារមី ឧបចារ្យ ចរសោ ឥមំ ឥទំ សោឥ ស្វាក្ខាតោ ភគវតោ ធម្មោ សុបដិបន្នោ ភគវតោ សាវក សង្ឃោ តិ មហាសត្តោ វទេហំ តំ ព្រះ វិ ឥស្វាសុ សុស្វាឥ សង្ឃំ សរណំ គច្ឆាមិ។

 ទានានិ បវិខស្ស អបេឧ សង្ឃំ សរណំ គច្ឆាមិ ពុទ្ធំ​ ធម្មំ សង្ឃំ សត្ត រតនំ បាការំ មេ ជីវិតំ អម្ហាកំ សព្វ បាការំ ពុទ្ធំ សរណំ គច្ឆាមិ ។

 សត្ត វិបស្ស អ ឧ សង្ឃំ សរណំ គច្ឆាមិ និបាសំ ទ្វេ និបាបាសេ អ ឧ អសំវិសុ លោ បុ ស ពុ ភ ទិ មំ សំ អំ ឧ អ បា ម ចុ ប សំ វិទ្ធា បុ ក យ ប ទ្ធា យ អ ម អ ឧ ឧ អ ប ឥតិបិសោ ភគវាតិ សោធាយ យសោធា ចសោធា មនោ ធារកឹ ធារញ្ចធា ពុទ្ធំ ធម្មំ សង្ឃំ ធាសោ ធាសោ ច មហាពុទ្ធំ ពន្ធនំ ធារំ សោសោ ស សោសោ ច បីសាច្ចេវ បលាយន្តិ មហាយន្តំ ។


សិទ្ធិកិច្ចំ មហាតេជំ សិទ្ធិកម្មំ មហាតេជោ សិទ្ធី ភគវា មហាជយោ តថាគទស្ស ពុទ្ធស្ស មត្តោ សិទ្ធីលាភោ សិទ្ធីលាភា សិទ្ធី ពុទ្ធំ សិទ្ធី ពុទ្ធោ សិទ្ធី ធម្មោ សិទ្ធី សង្ឃោ សព្វ សិទ្ធី ភវន្តុ តេ ។
សព្វ បាបំ សព្វ ទុក្ខំ សព្វ កម្មំ បមុញ្ចរេ សព្វរោគា សព្វ ភយា សព្វ វិសោកា សព្វ សត្តូ វិនាសន្តិ អសេសតោ ។


មហាទេវាវិស្សវណ្ណោ មហាតេជោ មហាពុទ្ធោ យ ម​ អ ឧ ថុច្ច ពន្ធលិ មហាពន្ធំ ពន្ធនំ ធារំ នមោពុទ្ធាយ ឧ អ ម អ អ ថុច្ច កំ មំ អ ឧ មហាធម្មំ ពន្ធនំ ធារំ នមោពុទ្ធាយ ម អ ឧ ឥស្វាសុ សុស្វាឥ មហាសង្ឃំ ពន្ធនំ ធារំ ន ម ព ទ ន ម អ ឧ ឧ អ ម សុពន្ធំ សុបទក្ខិណា ឱង្ការំ បទក្ខិណំ សព្វ ពុទ្ធា ទេវានំ ទស្ស ធារំ សិទ្ធីប សិទ្ធីមេ មហាតេជំ បលាយន្តិ ។


អក្ខរា យន្តំ សន្តំ បក្ខរេ តុ មហាពុទ្ធា សិម្ពលី ច មហាថេ រោ ជលតិ សព្វ ពេជ្ជ ផល្ល ពេជ្យ មូលធរានំ មហានុភាវេន ។


ន ទស្ស បារមីតានុភាវេន ទស្ស ឧបបារមីតានុភាវេន ទស្ស បរមត្ថបារមីតានុភាវេន ។


ន សិទ្ធី តេជ សិទ្ធីតេជោ សិទ្ធី ជ័យយោ សិទ្ធីតេជំ សីល បារមី សីល ឧបបារមី សីល បរមត្ថបារមី សម្បន្នោ សោ ភគវា បញ្ច ពុទ្ធានុភាវេន បញ្ច ធម្មានុភាវេន បញ្ច សង្ឃានុភា វេន ។


ធម៌មហាកំផែងពេជ្ររន្ធត់ដីសម្រាប់សូត្រមន្តឬស្រោច ទឹកលើកជោគជតារាសីនិងការពារនៅភ័យអន្តរាយគ្រប់បែបយ៉ាង ។  


ធម៌ព្រះបារមីទាំង១០


     នមោ តស្ស ពុទ្ធោ អនន្តា ទិគុណ្ណោ ឥតិបិសោ ភគវា អរហំ អរហន្តំ សរណំ គច្ឆាមិ ។ 

 អរហន្តំ​ សិរសា នមាមិ ទាន បារមី ទាន ឧបបារមី ទាន បរមត្ថបារមី សម្បន្នោ ឥតិបិសោ ភគវា ។

 បុរត្ថិ​ យស្មឹ កាយេ អម្ហិ រក្ខន្ដុ សម្បទា ពុទ្ធោ អនន្តា ទិគុណ្ណោ ឥតិបិសោ ភគវា សម្មាសម្ពុទ្ធោ សម្មាសម្ពុទ្ធំ សរណំ គច្ឆាមិ សម្មាសម្ពុទ្ធំ សិរសា នមាមិ ។ 

សីល បារមី សីល ឧបបារមី សីល បរត្ថបារមី សម្បន្នោ ឥតិបិសោ ភគវា អគ្គនិ យេស្មឹ  កាយេ អម្ហិ រក្ខន្តុ សម្បទា ពុទ្ធោ អនន្តា ទិគុ ណ្ណោ ឥតិបិសោ ភគវា វិជ្ជាចរណសម្បន្នោ វិជ្ជាចរណសម្ប ន្នំ សរណំ គច្ឆាមិ វិជ្ជាចរណំ សិរសា នមាមិ ។ 

នេក្ខម បារមី នេក្ខម ឧបបារមី នេក្ខម បរមត្ថបារមី សម្បន្នោ ឥតិបិសោ ភគវា ។ 

ទក្ខិណេ យេស្មឹ កាយេ អម្ហិ រក្ខន្តុ សម្បទា ពុទ្ធោ អនន្តា ទិគុណ្ណោ ឥតិបិសោ ភគវា សុគតោ សុគតំ សរណំ គច្ឆាមិ សុគតំ សិរសា នមាមិ ។ 

បញ្ញា បារមី បញ្ញា ឧបបារមី បញ្ញា បរមត្ថបារមី សម្បន្នោ ឥតិបិសោ ភគវា ។ 

និរតី យេស្មឹ កាយេ អម្ហិ រក្ខន្តុ សម្បទា ពុទ្ធោ អនន្តា ទិគុណ្ណោ ឥតិបិសោ ភគវា លោកវិទូ លោកវិទំ សរណំ គច្ឆាមិ លោកវិទំ សិរសា នមាមិ ។

 វីរិយ បារមី វីរិយ ឧបបារមី វីរិយ បរមត្ថបារមី សម្ប ន្នោ ឥតិបិសោ ភគវា បច្ឆិមេស្មឹ កាយេ អម្ហិ រក្ខន្តុ សម្បទា ពុទ្ធោ អនន្តា ទិគុណ្ណោ ឥតិបិសោ ភគវា អនុត្តរោ អនុត្តរំ សរណំ​ គច្ឆាមិ អនុត្តរំ សិរសា នមាមិ ។
     ខន្តី បារមី ខន្តី ឧបបារមី ខន្តី បរមត្ថបារមី សម្បន្នោ ឥតិ បិសោ ភគវា ។ 

ពាយព្យ ពេស្មឹ កាយេ អម្ហិ រក្ខន្តុ សម្បទា ពុទ្ធោ អនន្តា ទិគុណ្ណោ ឥតិបិសោ ភគវា បុរិសទម្មសារថិ បុរិសទម្មសារថឹ សរណំ គច្ឆាមិ បុរិសទម្មសារថឹ សិរសា នមាមិ ។

 សច្ច បារមី សច្ច ឧបបារមី សច្ច បរមត្ថបារមី សម្ប ន្នោ ឥតិបិសោ ភគវា ។ 

 ឧត្តរេស្មឹ កាយេ អម្ហិ រក្ខន្តុ សម្បទា ពុទ្ធោ ទិគុណ្ណោ ឥតិបិសោ ភគវា សត្ថា ទេវមនុស្សានំ សត្ថារំ ទេវមនុស្សានំ សរណំ គច្ឆាមិ សត្ថារំ ទេវមនុស្សានំ សិរសា នមាមិ ។ 

អធិដ្ឋា​ន បារមី អធិដ្ឋា​ន ឧបបារមី អធិដ្ឋា​ន បរត្ថ បារមី សម្បន្នោ ឥតិបិសោ ភគវា ឥសាន នេស្មឹ កាយេ អម្ហិ រក្ខន្តុ សម្បទា ពុទ្ធោ អនន្តា ទិគុណ្ណោ ឥតិបិសោ ភគវា ពុទ្ធោ ពុទ្ធំ សរណំ គច្ឆាមិ ពុទ្ធំ សិរសា នមាមិ ។ 

មេត្តា បារមី មេត្តា ឧបបារមី​ មេត្តា បរមត្ថបារមី សម្បន្នោ ឥតិបិសោ ភគវា បឋវី យេស្មឹ កាយេ អម្ហិ រក្ខន្តុ សម្បទា ពុទ្ធោ អនន្តា ទិគុណ្ណោ ឥតិបិសោ ភគវា ឧបេក្ខា បារមី ឧបេក្ខា ឧបបារមី ឧបេក្ខា បរមត្ថបារមី សម្បន្នោ ឥតិបិសោ ភគវា អាកាសិស្មឹ កាយេ អម្ហិ រក្ខន្តុ សម្បទា ពុទ្ធោ អនន្តា ទិគុណ្ណោ ឥតិបិសោ ភគវា
     

 ព្រះធម៌មហាបារមីទាំង៣០សូត្រមន្តយោងគ្រោះលើក ជោគ លើករាសីអោយបានចំរើនដោយសិរីសួស្ដីសូត្រមន្តឬ ស្រោចទឹកលើកជោគជតារាសីមនុស្សប្រុសស្រី ។

«ដំណើរបេសកកម្ម និងវិជ្ជាអាគមខ្មែរ៖ ឯកឧត្តម លឹម ប៊ុនណាត (លោកគ្រូចៅម្ជុលពេជ្រ)»


ឯកឧត្តម លីម ប៊ុនណាត (លោកគ្រូចៅម្ជុលពេជ្រ) គោត្តនាម និងនាម៖ 

ឯកឧត្តម លីម ប៊ុនណាត (H.E LIM BONNATH) ឈ្មោះដែលគេស្គាល់ទូទៅ៖ លោកគ្រូចៅម្ជុលពេជ្រ

អាសយដ្ឋានបច្ចុប្បន្ន៖ ផ្ទះលេខ ១៥២E១ ផ្លូវ ៣១ ភូមិ ៧ សង្កាត់ចាក់អង្ក្រែក្រោម ខណ្ឌ៧មានជ័យ រាជធានីភ្នំពេញ






១. តួនាទី និងមុខតំណែងផ្លូវការ

  • តួនាទី៖ ទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី

  • អង្គភាព៖ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា

  • ស្ថាប័នចេញប័ណ្ណ៖ ក្រុមប្រឹក្សាជាតិ ណេស៊ីនសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

  • កាលបរិច្ឆេទចេញប័ណ្ណ៖ ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២២ ​​​​​​                                         
    (ចុះហត្ថលេខាដោយ សម្តេចអគ្គមហា ពញ្ញាចក្រី ហេង សំរិន) 




២. ប្រជាប្រិយភាព និងសកម្មភាពលើបណ្តាញសង្គម

  • ការងារ និងជំនាញ៖ លោកត្រូវបានគេស្គាល់យ៉ាងទូលំទូលាយតាមរយៈបណ្តាញសង្គម (Facebook, YouTube, TikTok) ក្នុងនាមជា «លោកគ្រូចៅម្ជុលពេជ្រ» ដែលធ្វើការទស្សន៍ទាយ ស្រោចទឹក រំដោះគ្រោះ និងចែករំលែកក្បួនតម្រាមន្តអាគមបុរាណ។

  • មាតិកាពេញនិយម៖ វីដេអូបកស្រាយអំពីក្បួនយ័ន្ត (ដូចជា យ័ន្តកាមទេព, យ័ន្តមុន្នីចិន្តា, យ័ន្តឆ័ត្រ៧ជាន់) និងការដោះអំពើមន្តស្នេហ៍។

  • ការគាំទ្រ៖ មានអ្នកតាមដាន (Subscribers/Followers) យ៉ាងច្រើននៅលើបណ្តាញសង្គម ដោយសារការបកស្រាយបែបក្បួនខ្នាតបុរាណ និងការបង្កើតកម្មវិធីទូរស័ព្ទ (App) «មន្តអាគម» សម្រាប់ទំនាក់ទំនងផ្ទាល់។





"មុននឹងក្លាយជាឈ្មោះមួយដែលគេស្គាល់ទូទាំងប្រទេស... គ្មានអ្វីដែលបានមកដោយងាយស្រួលនោះទេ។   លោកគ្រូ លឹម ប៊ុនណាត ឬដែលប្រជាជនទូទៅស្គាល់ថា «លោកគ្រូចៅម្ជុលពេជ្រ» បានចាប់ផ្តើមដំណើរជីវិតពីមនុស្សសាមញ្ញម្នាក់។   ដោយមានកតញ្ញូតាធម៌ និងក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះបេតិកភណ្ឌអរូបីនៃមន្តអាគមបុរាណខ្មែរ លោកបានចំណាយពេលច្រើនឆ្នាំ ក្នុងការ ក្រេបជញ្ជក់ចំណេះដឹងពីក្បួនតម្រា យ័ន្ត គាថា និងវិជ្ជាបុរាណយ៉ាងស្ងៀមស្ងាត់..."


"តាមរយៈភាពស្មោះត្រង់ វិជ្ជាច្បាស់លាស់ និងការប្រើប្រាស់បណ្តាញសង្គមសម័យទំនើប លោកគ្រូចៅម្ជុលពេជ្រ បានបំបែកព្រំដែននៃការផ្សព្វផ្សាយ។ វីដេអូនៃការទស្សន៍ទាយ ការស្រោចទឹក ការដោះអំពើ និងការបកស្រាយក្បួនយ័ន្តបុរាណ ទទួលបានការទស្សនារាប់លានដង! មិនត្រឹមតែប្រជាពលរដ្ឋទូទៅនោះទេ សូម្បីតែលោកគ្រូ-អ្នកគ្រូដែលមានវិជ្ជាមន្តអាគមនានា ក៏បានសម្តែងនូវការកោតសរសើរ និងទទួលស្គាល់ពីភាពស្ទាត់ជំនាញ និងឫទ្ធិអំណាចនៃក្បួនតម្រា «ចៅម្ជុលពេជ្រ» នេះដែរ។ សិស្សគុណជាច្រើនបានមកក្រាបសំពះសុំរៀនសូត្របំពេញវិជ្ជាជាបន្តបន្ទាប់!"




"ភាពល្បីល្បាញ និងការចូលរួមចំណែកក្នុងសង្គមមិនបានមើលរំលងឡើយ។   ស្ថាប័នកំពូលបានទទួលស្គាល់នូវគុណសម្បត្តិ និងសមត្ថភាពរបស់លោក។ 
លោកគ្រូ លឹម ប៊ុនណាត ត្រូវបានតែងតាំងជា «ទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី» 
នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការទទួលស្គាល់ផ្លូវការពី ក្រុមប្រឹក្សាជាតិ ណេស៊ីនសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។"




"ចេញពីមនុស្សដែលគ្មាននរណាស្គាល់ មកជាអ្នកដឹករៀបចំក្បួនតម្រាដែលមានសិស្សគុណ និងអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់!   
លោកគ្រូចៅម្ជុលពេជ្រ នៅតែបន្តបេសកកម្មជួយសង្គ្រោះមនុស្ស ថែរក្សាក្បួនអាគមអូមអាមបុរាណខ្មែរ និងចែករំលែកទានបារមីដល់សង្គម។
នេះគឺជាជីវប្រវត្តិ និងដំណើរកសាងប្រជាប្រិយភាពរបស់លោកគ្រូចៅម្ជុលពេជ្រ — គ្រូមន្តអាគមខ្មែរជំនាន់ថ្មីដែលរួមបញ្ចូលជំនឿបុរាណ និង
បច្ចេកវិទ្យាសម័យទំនើប!"



 



 

-តើមន្តអាគមខ្មែរ មានអ្វីខ្លះ?


+មន្តអាគមខ្មែរ មានដូចជា៖
១-អាវតេជះ ឬអាវយ័ន្ត៖ ជាអាវដេរពីក្រណាត់ផាឌិបទេសឯក ឬជាតី មានគូរយ័ន្តគាថា បញ្ចុះអក្ខរ:ភាសាបាលី តាមព្រហ្មញ្ញសាសនា និងពុទ្ធសាសនា។
នៅលើតួអាវ ដែលកាត់វៀលក្លៀកនោះមិនសូវចោលអក្សរ ន ខ្វាក់ និងអក្ខរ: ន ម អ ឧ ឥ ស្វា សុ នោះឡើយអាវតេជះ ឬអាវយ័ន្ត គេមិនបោកទឹកទេបើកាន់ក្អែលឡើងខ្មៅរលើបគឺកាន់តែល្អ។

២-កន្សែងយ័ន្ត ៖ ជាកន្សែងផាឌិប ឬជាតី មានគូរយ័ន្តគាថា ដូចអាវតេជះដែរ ជួនកាលមានបញ្ចុះស្នាមបាទជើងមាតាបិតា ឬ ឧបជ្ឈាយាចារ្យ ដែលជាអ្នកមានគុណសម្រាប់បង់ជាប់នឹងក ជួតលើក្បាល។

៣-សាក់ខ្លួន៖ គេប្រើដែកចារជ្រលក់ជាតិហិង្គុល ឬខ្មៅដុសយកទៅសាក់ជាឣក្ខរៈ យ័ន្តគាថា លើទ្រូង, ខ្នង, ដៃ,ស្មា ជាប់ កាន់ជាប់ស្នាមរហូតអស់មួយជីវិត។

៤-កថា៖ គឺជាបន្ទះសំណ ប្រាក់ ស្ពាន់ ឬមាស មានចារយ័ន្តបាលីគាថា បញ្ចុះ ហើយដាស់ឲ្យពូកែស័ក្ដិសិទ្ធិ ។ កថា ត្រូវដោតក្រងជាខ្សែមួយ ខ្សែពីរ ឬខ្សែបីសម្រាប់ក្រវាត់ នៅចង្កេះក៏មាន សម្រាប់ពាក់នៅ ក ក៏មាន។


៥-អាព័ទ្ធ៖ ជាវេទមន្ត ដែលធ្វើឲ្យគង់ស្បែកកាប់មិនមុត ដុតមិនឆេះ។

៦-មហាសំកាំង៖ វេទមន្តសូត្រសែកឲ្យចេញផ្លេកបន្ទោរ ធ្វើឲ្យសត្រូវភាំងស្មារតី ឡប់សតិវង្វេងវង្វាន់។

៧-មន្តសណ្តំ៖ វេទមន្តសូត្រសែកឲ្យខ្មាំងសត្រូវដេកលក់។ចៅពញាភក្ដីសង្គ្រាមហុក ប្រើមន្តសណ្តំ ធ្វើឲ្យទ័ពយួនដេកលក់អស់ ដើម្បីចូលរំដោះព្រះវររាជមាតា របស់ ព្រះបាទជ័យជេដ្ឋា ទី៣ដែលយួនចាប់យកទៅបង្ខាំងក្នុងទូក នៅជ្រោយចង្វា។

 ៨-ធ្មប់៖ ជាវេទមន្តសូត្រសែកបាចឣង្ករ ចេញជាស្រាំង ឃ្មុំ ឪម៉ាល់ឬកួចស្មៅ ផ្លុំឲ្យកើតជាខ្លា ដំរី ដេញទិច ខាំ ព្រេច បច្ចាមិត្របាន។អ្នកចេះវិជ្ជាធ្មប់ផ្ដើមចេញពីការប្រើអំពើ ធ្វើអ្នកស្រុកឲ្យហើមពោះស្លាប់ក៏ក្លាយទៅជាគ្រូធ្មប់ ល្បីល្បាញ គេខ្លាចរឣា។ ព្រះបាទជាន់ជុំកែវព្រះភ្លើង ដែលចេះធ្មប់ ហ៊ានប្រកាសខ្លួនឯងជាស្ដេច គិតវាយដណ្តើមរាជបល្ល័ង្ក ដោយបានតាំងរាជវាំងនៅខេត្តតាកែវ។


៩-មហារំអិល ឬស្មិល៖ ជាវេទមន្តសូត្រសែកទៅ រអិលខ្លួនដូចលាបខ្លាញ់ ចាប់មិនជាប់ និងមានកម្លាំងខ្លាំងក្លា ដូចជាដំរីសារ។

១០-មេឃច្ឆាយ៖ ជាវិជ្ជាសម្លឹងមើលស្រមោលមេឃ ហើយទាយតាមចំណាំអាចដឹងថា ធ្វើសង្គ្រាមចាញ់ ឬឈ្នះ។ តេជោមាសចេះស្ទាត់សិល្ប៍វិជ្ជាយិតមេឃច្ឆាយនេះ ហើយបន្តបង្រៀនដល់តេជោយ៉តទៀត។

១១-បំបាំងកាយ ៖ ជាវេទមន្តសូត្រសែកទៅខ្មាំងមើលមិនឃើញ។

១២-កូនក្រក៖ កូនក្រក គឺជាទារកក្នុងផ្ទៃម្ដាយ ទើបបានបីខែ ទៅ៥ខែ ហើយត្រូវម្តាយយល់ព្រមប្រគល់ឲ្យ ដោយប្រើវិធីវះកាត់យក។ ទារកប៉ុនកដៃនោះ ត្រូវបានយកទៅឆ្អើរភ្លើងឲ្យក្រៀម ហើយរាយមន្តព័ទ្ធសីមា ឲ្យក្លាយជាកូនក្រក ដើម្បីឲ្យព្រលឹងទារកនោះ វិលវល់តាមជួយយកអាសាអ្នកដែលកាន់កូនក្រក។ ព្រលឹងកូនក្រកត្រូវការការថែរក្សា ថ្នាក់ថ្នម ពីឳពុក ឬម្តាយ។ អ្នកកាន់កូនក្រកបើថែរក្សាថ្នាក់ថ្នមកូនក្រកនោះបានល្អ នឹងត្រូវបានកូនក្រកស្រលាញ់តបវិញ ដោយតាមថែរក្សាអ្នកនោះ ២៤ ម៉ោង លើ២៤ ម៉ោង ៧ ថ្ងៃ ក្នុងមួយសប្តាហ៍ ហើយមានញាណអាចដឹងអ្វីៗមុន ព្រោះព្រលឹងកូនក្រកនោះទៅខ្សឹបប្រាប់។ ប៉ុន្តែប្រសិនបើអ្នកកាន់កូនក្រកមិនបានថែរក្សា ថ្នាក់ថ្នម ឬទុកកូនក្រកនោះចោល កូនក្រក នឹងធ្វើទុក្ខទោសដល់អ្នកនោះវិញ។

១៣-សក់ដាញ់៖ ជាសក់របស់មនុស្សស្រី ឬប្រុស ដែលកណ្ដាញ់ជាប់គ្នា ដូចសំបុកចាប។ សក់នេះ ច្រើនជារបស់រូបមេមត់ ឬមេស្មឹង ដោយម្ចាស់សក់ស្លាប់ ឬកាត់ឲ្យ។ខ្មែរជឿថាសក់ដាញ់នេះ មានឫទ្ធិបារមីពូកែមានខ្មោចអារក្សថែរក្សា។ មានកណ្ដាញ់ មួយប្រភេទទៀត កើតឡើងដោយកម្របំផុត នៅត្រង់រោមយោនីស្ត្រី។ កណ្ដាញ់រោមយោនីនេះពូកែណាស់។ មានរឿងដំណាលថា ប្រពន្ធរបស់ឥស្សរ:ពាក់សក្ដិបីម្នាក់ មានកណ្ដាញ់រោមយោនីនេះពេលចេញច្បាំងនឹងទ័ពបារាំង លោកតែងនាំប្រពន្ធទៅជាមួយដើម្បីការពារខ្លួនគ្រប់គ្រាអាសន្ន។

១៤-អាថ័ន៖ ក្លាយមកពីឣថព្វ ឬឣថ័ព្វន៍ ជាឈ្មោះមន្តអាគមសម្រាប់សូត្រសែកហៅ ឬបណ្ដេញខ្មោចបិសាច។

១៥-ចែកាច់៖ ជាភ្លុកដំរីស្ត មិនធំប៉ុនភ្លុកទេ។ ចែដំរី ដែលវាចាក់កាច់ចោលជាប់នឹងដើមឈើរស់ ជាវត្ថុត្រជាក់ត្រជុំការពារជំងឺ គ្រប់ប្រភេទ។

១៦-ខ្នាយតាន់៖ ជាគ្រឿងអាវុធការពារខ្លួន របស់ជ្រូកព្រៃដែលវាកាច់ចោលនៅទីណាមួយ។ មតិខ្លះថា បើបាញ់យកបានទាំងរស់ រឹតតែពូកែ ជាងខ្នាយដែលរើសបានទៅទៀត។

១៧-កុយ៖ ជាកុយសត្វរមាស ជារបស់កម្រ ល្អបំផុតគឺកុយពុក។

១៨-គជ់៖ វត្ថុជាដុំមូលដូចពក មានសាច់រឹងដូចកែវ កើតមាននៅក្នុងសរីរាង្គកាយ ឬក្នុងក្បាលនៃសត្វទាំងឡាយដូចជា គជ់ខ្យង, គជ់គ្រំ, គជ់ដំរី, គជ់ក្រៀល។ ពូកែជាងគេ គឺគជ់ឃ្មុំ, គជ់ត្មាតភ្លើង កាសក្របី។

១៩-នាងពួន៖ វត្ថុជាដុំមូលដូចពក មានសាច់រឹងដូចកែវ កើតមាននៅក្នុងដើមឈើ។


២០-នប់៖ ជាស្នែងបន្តុបត្រមុលខ្លីហើយធំ របស់សត្វ ក្តាន់,រមាំង, ប្រើស។

២១- ផ្សេងទៀត…។

៚• មន្តអាគមខ្មែរទាំងអស់នេះ តែងតែដាក់ក្នុង(ទៃគ្រូ)កាន់ជាប់នឹងខ្លួន។ប្រសិនបើមិនចេញទៅណាទេ គេតែងតែតម្កល់ទុកលើហ៊ឹង ដុតទៀនធូបបូជា ជាប្រក្រតីរាល់ថ្ងៃសីល។
៚• ចំពោះត្រណមមន្តអាគម គឺអាស្រ័យលើគ្រូជាអ្នកកំណត់។ ករណីគ្រូមិនបាន ឬភ្លេចប្រាប់សិស្សអំពីត្រណមផ្សេងៗទេនោះ គឺចាត់ទុកថាសិស្សនោះ គ្មានត្រណមអ្វី ដែលនឹងខុសគ្រូទេ។
៚• ជាទូទៅ បុព្វបុរសខ្មែរ តែងរៀនរបៀន និងមានជំនឿលើមន្តអាគមទាំងនេះ ស្ទើរតែ ១០០ ភាគរយ ជាពិសេស គឺអង្គព្រះមហាក្សត្រនិងមេទ័ពធំៗ តែម្តងដែលគោរពជំនឿបែបនេះជាងគេ។ យោងតាមព្រះរាជពង្សាវតារវត្តទឹកវិល ឣ្នកដែលខ្លាំងពូកែខាងសិល្ប៍វេទមន្តនៅក្នុងប្រវត្តិសាស្ត្រខ្មែរ មានជាឣាទិ៍ តេជោ មាស, តេជោយ៉ត,ស្ដេចកន, ស្ដេចកែវព្រះភ្លើង, ព្រះរាមបាទី, ស្ដេចបាលីកងចក្រ,ស្ដេចសំរ៉ែ, ព្រះរាមទ្រាំង, បល្ល័ង្កពេជ្រ, បល្ល័ង្ករ័ត្ន, ភក្ដីសង្គ្រាមហុកជាដើម៕
៚• រូបខាងក្រោមនេះគ្រាន់តែជារូបភាពខ្លះៗ របស់មន្តអាគមខ្មែរ នឹង វត្ថុស័ក្តសិទ្ធិ តែប៉ុណ្ណោះ ។សូមជួយចែកចាយបន្ត ដើម្បីថែរក្សាមរតកអរូបីយ៍របស់ដូនតាយើង ៕






លោកគ្រូចៅម្ជុលពេជ្រ


Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget