លោកគ្រូចៅម្ជុលពេជ្រ
(ការបកស្រាយអំពីយ័ន្តកថាព្រហ្មទាំង៤)
ចំពោះយ័ន្តកថាព្រហ្មទាំង៤ នេះមានអនុភាពទៅ ខាងការពារនៅគ្រឿងសព្វាវុធទាំងអស់ ជាយ័ន្ត ប្រើសំរាប់ចារុជាកូនសង្កត់ ឬ កន្សែងយ័ន្ត តែមិន អាចយកមកសាក់បាននោះទេ ។ យ័ន្តនេះពូកែ ណាស់ ហើយត្រូវដាស់ដោយគាថា ពុទ្ធគុណ ធម្មគុណ និង សង្ឃគុណ មួយមេ៧ចប់ បន្ទាប់មក ចាប់ដាស់ដោយគាថាខាងលើដែលមានស្រាប់នោះ មួយមេ១០៨ចប់។ ពេលដាក់យ័ន្តរួចហើយទើបចាប់ មូរធ្វើជាកូនសង្កត់ដោយរុំជាមួយអំបោះឆៅឆ្វាក់ធ្វើ ជាខ្សែរទុកពាក់ ។ នៅពេលដែលយើងដាស់ហើយ ត្រូវសូត្តដាស់ថែមនៅគាថាមហាពិជ័យសង្គ្រាមបន្ថែម ទៀត ដោយគាថាមេអថ័ន្ន ឬ ស្តេចអថ័ន្ន ឬ គាថាមហា អ៊ុតបន្ថែមទៀត ។ ត្រូវយកកូនសង្កត់នេះទុកនៅមុខអសនះ ទុកដាស់អោយគ្រប់៧សិល ទើបអាចយកមកពាក់បាន៕
Post a Comment