Latest Post

គាថាមហាសម្ពុទ្ធា #សម្រាប់ប្រសិទ្ធីពរជ័យ #សម្រាប់ដាស់វត្ថុសក្តិសិទ្ធិទាំងពួង #វិសេស ១០០គុណ

 សព្វពុទ្ធានុភាវេន សព្វធម្មានុភាវេន សព្វសង្ឃានុភាវេន ពុទ្ធរតនំ ធម្មរតនំ សង្ឃរតនំ តិណ្ណំ រតនានំ អានុភាវេន ចតុរាសីតិសហស្សធម្មក្ខន្ធានុភាវេនបិដកត្តយានុភាវេន ជិនសាវកានុភាវេន សព្វេ តេ រោគា សព្វេ តេ ភយា (សព្វេ តេ អន្តរាយា សព្វេ តេ ឧបទ្ទវា) សព្វេ តេ ទុន្និមិត្តា សព្វេ តេ អវមង្គលា វិនស្សន្តុ អាយុវឌ្ឍកោ ធនវឌ្ឍកោ សិរីវឌ្ឍកោ យសវឌ្ឍកោ ពលវឌ្ឍកោ វណ្ណវឌ្ឍកោ សុខវឌ្ឍកោ ហោតុ សព្វទា ទុក្ខរោគភយា វេរា សោកា សត្តូចុបទ្ទវា អនេកា អន្តរាយាបិ វិនស្សន្តុ ច តេជសា ជយសិទ្ធិ ធនំ លាភំ សោត្ថិភាគ្យំ សុខំ ពលំ សិរី អាយុ វណ្ណោ ច ភោគំ វុឌ្ឍី ច យសវា សតវស្សា ច អាយូ ច ជីវសិទ្ធី ភវន្តុ តេ ភវតុ សព្វមង្គលំ រក្ខន្តុ សព្វទេវតា សព្វពុទ្ធានុភាវេន សទា សោត្ថី ភវន្តុ តេ ភវតុ សព្វមង្គលំ រក្ខន្តុ សព្វទេវតា សព្វធម្មានុភាវេន សទា សោត្ថី ភវន្តុ តេ (ភវតុ សព្វសង្ឃានុភាវេន សទា សោត្ថី ភវន្តុ តេ)៚ នមោពុទ្ធស្ស នមោធម្មស្ស នមោសង្ឃស្ស ពុទ្ធំ ធម្មំ សង្ឃំ ជីវិតំយាវនិព្វានំ សរណំ គច្ឆាមិ៚

*មន្តគាថាមហាស្នេហ៍*
•••••••••••••••••
"មន្តគាថាស្នេហ៍សារិកា"
១- ឧម សារិកាលិនថោង ឯហិ ចិត្តំ បិយំ មម នហិ ចិត្តំ បិយំ មម។៚ (សូត្រ ៣ ចប់)
២- ឧរុតុតត មម ឯហិ សារិកាយោ (សូត្រ៣ចប់)
៣- ពុទ្ធំ ជីវ្ហាសិមោមម ធម្មំ ជីវ្ហាសិមោមម សង្ឃំ ជីវ្ហាសិមោមម។៚ (សូត្រ៣ចប់)
៤- សារិកាកែវវ៉ើយ ហៃនាងសារិកា (ឈ្មោះ) នាងមកអាយរា ចរចារនឹងអញ អរិន្តិ មហាសុថោអរិន្តិ។៚(សូត្រ៣ចប់)
*ភាវនាមន្តគាថានេះ មុននិយាយទៅកាន់គេនោះគេនឹងស្រឡាញ់ចូលចិត្តយើងហោង៕
==================================
"មន្ដគាថាស្ដេចសារិកា"
ពុទ្ធោ រាជសីហោ ម អ អញរាជសីហព្រំបគូ ព្រំបគោ
ហូតិ ន មេត្តា ទើបអញ្ជើញមន្ដស្នេហ៍ស្ដេចសារិកា
កែវមាស កែវអ្ហើយ ខ្លួនខ្ញុំអ្ហើយល្អបីដូចព្រះទ្រង់
ទ្រង់ខ្ញុំអ្ហើយល្អបីដូចព្រះច័ន្ទពេញបូរមី ក្មេងចាស់
ប្រុសស្រី ក្រឡេកឃើញអញ រត់មកចោមរោម រួមរ័ក
ស្នេហា នៃអង្គអញ ឯហិ ឯហិ មម។៚
==================================
"មន្ដស្នេហ៍សារិកាញី-ឈ្មោល"
ឧមទន់រអុះ មហាទន់រអុះ ទន់ទាំងកាំពីងនៅ
ក្នុងពោះ រអុះទាំងកាំពីងនៅក្នុងដៃ ទន់ទាំងសរសៃ
ដើមដោះ ប្រឡោះដើមភ្នៅទន់ទាំងសរសៃទង 
លិន ឧមសិទ្ធីស្វាហ។៚
(សូត្រតាមកម្លាំងថ្ងៃ ចាប់គ្មានជីពចរសោះឡើយ)
==================================
"មន្ដស្នេហ៍សារិកាឈ្មោល"
នជាលិតិ នជាលិម។៚
មន្ដស្នេហ៍សារិកាញី៖
សារិកាយោ សិរេរា ជីវ្ហា មម។៚
==================================
"មន្ដគាថាអណ្ដាតសត្វកវឹក"
*ធុបំ អំករោមិ ធុបំ អំករោមិ ធុបំ អំករោមិ
ករវិកោ វិវន្ដស្មឹ បូជិតំ ជីវ្ហោនមារំ ឆព្រំពុទ្ធបារមី
យោ ករវិកំ បិយំ មម។៚
*សូត្រមន្តគាថានេះ មុនពេលច្រៀង សូត្រធម៌ ទេសនា ឬ
និយាយចរចាអ្វីមួយ នឹងធ្វើអោយការច្រៀង ការសូត្រធម៌
ការទេសនា ឬការនិយាយនោះ ត្រូវបានគេយកចិត្តទុកដាក់
ស្តាប់ពីរោះជក់ចិត្ត។
==================================
"មន្ដសេ្នហ៍ចងចិត្តមនុស្សប្រុស-ស្រី"
ពុទ្ធំ ពហូជនានំ ឯហិ ចិត្តំ ឯហិ មនុស្សានំ ឯហិលាភំ ឯហិ
មេត្ដា ជម្ពូទ្វីបេមនុស្សានំ ឥត្ថីយោ បុរិសោ ចិត្តំ ពន្ធំ ឯហិ។៚
*នេះជាមន្តសេ្នហ៍ចងចិត្តមនុស្សប្រុសស្រីទាំងឡាយ
ចូលមកស្រឡាញ់ នាំលាភមកឲ្យយើង។ បើអ្នករកស៊ី
លក់ដូរឬប្រកបកិច្ចការរកស៊ីមុខរបរផ្សេងៗ ឲ្យធ្វើទឹកមន្ត
លុបមុខ ប្រោះព្រហ្មអីវ៉ានលក់ដូរ ម្យ៉ាងទៀតសែកក្រមួន
ក៏បាន ឬធ្វើទឹកមន្តប្រក់ព្រហ្មក្បាលយានយន្ត យានជំនិៈ
ចេញរកស៊ីនិងមានលាភចូល។
==================================
*លោកគ្រូសូមផ្តាំថា សូមបងប្អូនយកគាថាទាំងអស់នេះទៅប្រើក្នុងផ្លូវត្រូវ តាមការគួរចុះ (នឹងបានជាប្រយោជន៍)៕៚
==================================



                                  



             (ការពន្យល់អំពីយ័ន្នបាតបែក)

ចំពោះយ័ន្នបាតបែកនេះ ជាប្រភេទយ័ន្នដែលមានអនុភាពខ្លាំងក្លាណាស់ ក្នុងការធ្វើពិធីផ្សេងៗ ព្រោះវាអាចប្រើបានសឹងគ្រប់យ៉ាង ទៅតាមបំណងប្រាថ្នាយើងបាន។ កាលពិមុនគេនិយមប្រើយ័ន្ននេះក្នុងផ្លូវស្នេហ៏បោះស្នឹង ព្រោះអីវាអាចចងមនុស្សដែលយើងធ្វើកុំអោយវាសាប ឬ មានអ្នកណាអាចស្រាយបានឡើយ។ ចំណែកលោកគ្រូអ្នកដែលអាចប្រើយ័ន្ននេះអោយខ្លាំងពូកែរទៅបានទាល់តែ រៀបចំពិធីនេះនៅទីវាលហោរស្ថាន ឬ ទី បច្ឆា ខ្មោច ទើបខ្លាំងពូកែ។ ចំពោះយ័ន្ននេះជាយ័ន្នប្រភេទខាប ។​
មិនអាចយកមកប្រើលើកន្សែងយ័ន្ន ឬ ខ្សែរចង្កេះបាននោះទេ ។
ចំពោះមន្តមួយនេះ ខ្ញុំបាទយកមកបង្ហោះអោយបានដឹង ពីព្រោះអីមិនសុវមានអ្នកចេះប្រើនោះទេ ហើយក៏ជិតសាបរលាបទៅដែរហើយ ទើបយកមកបង្ហោះអោយបានដឹងគ្រប់គ្នា។ រក្សាសិទ្ធគ្រប់យ៉ាងដោយលោកគ្រូ ចៅម្ជុលពេជ្រ





          លោកគ្រូចៅម្ជុលពេជ្រ (យ័ន្តស្តេចអណ្តើក )


ខ្ញុំបាទ លោកគ្រូចៅម្ជុលពេជ្រ សូមជំរាបសួរដល់បងប្អូនជនរួមជាតិទាំងអស់ខ្ញុំបាទចង់បង្ហាញអំពី
អនុភាពនៃយ័ន្ត ស្តេចអណ្តើក ចំពោះយ័ន្តស្តេចអណ្តើក ជាប្រភេទនៃយ័ន្តម្យ៉ាងដែលមានអនុភាពខ្លាំង ខាងស្នេហ៏មុខ ។ ចំពោះយ័ន្តមួយនេះ គេអាចចារុជាកថា ដាក់ក្នុងដន្លាប់ ក្រមួនជាទុកនិយាយទៅកាន់អ្នកតូចអ្នកធំ អាចសាក់បាននៅកណ្តាល ខ្នង ឬ នៅដើមទ្រូងខាងស្តាំ និង អាចចារុជាកន្សែងយ័ន្ត ឬ ធ្វើជាកូន សង្កត់ក៏បានដែរ ។ ​យ័ន្តមួយនេះមានគុណប្រយោជដ៏ប្រពៃណាស់ ខាង មន្តស្នេហ៏មុខ ។ ហើយប្រសិនបើយើងប៉ងឈ្មោះណាមួយ ហើយចង់អោយ គេមានចិត្តមេត្រី មេត្តាដល់យើង គួគម្បីចារុឈ្មោះគេ ដាក់នៅកណ្តាល យ័ន្ត គេនិង ស្រលាញ់អាណិត ផ្តល់លាភសក្ការៈអោយយើងជាក់ជាពុំខាន






                                យ័ន្តមាន់ចែ

ថ្ងៃនេះដែរខ្ញុំបាទសូមលើកឡើងនូវយ័ន្តមួយប្រភេទ គឺយ័ន្តមាន់ចែ។ ចំពោះយ័ន្តមាន់ចែនេះ គេប្រើជា មហាសិរីមង្គលដ៏ប្រពៃក្រៃលែងណាស់ ព្រោះអី បើយើងចារុជាកថាមាស ឬ ប្រាក់ ដាក់ចូលទៅក្នុង ផ្តិលទឹក ជាមហាវិសេសវិសាលណាស់ ដោយយក ទឹកមន្តនោះ មកផឹក លប់លាងមុខ ជាមហាស្នេហ៏ មុខយ៉ាងវិសេស បើយកទឹកមន្តទៅប្រស់ព្រុំនៅ កន្លែងលក់ដូររកស៊ី និងមានភ្ញៀវមកចូលរកច្រើន បើយកទឹកមន្តទៅស្រោចលើដំណាំដាំដុះ និង លូតលាស់បានល្អ ហើយបើចារុជាកថា៤សន្លឹក ទុកក្នុងផ្ទះ គ្រប់ជ្រុងទាំង៤ អាចការពារគ្រប់យ៉ាង បាន និង ធ្វើអោយគ្រូសារកូនចៅ ចេះស្រលាញ់ គ្នា និង មានសុភមង្គលត៏រាងទៅដែរ។ (លោកគ្រូចៅម្ជុលពេជ្រ)





                       លោកគ្រូចៅម្ជុលពេជ្រ

           (ការបកស្រាយអំពីយ័ន្តកថាព្រហ្មទាំង៤)

ចំពោះយ័ន្តកថាព្រហ្មទាំង៤ នេះមានអនុភាពទៅ ខាងការពារនៅគ្រឿងសព្វាវុធទាំងអស់ ជាយ័ន្ត ប្រើសំរាប់ចារុជាកូនសង្កត់ ឬ កន្សែងយ័ន្ត តែមិន អាចយកមកសាក់បាននោះទេ ។ យ័ន្តនេះពូកែ ណាស់ ហើយត្រូវដាស់ដោយគាថា ពុទ្ធគុណ ធម្មគុណ និង សង្ឃគុណ មួយមេ៧ចប់ បន្ទាប់មក ចាប់ដាស់ដោយគាថាខាងលើដែលមានស្រាប់នោះ មួយមេ១០៨ចប់។ ពេលដាក់យ័ន្តរួចហើយទើបចាប់ មូរធ្វើជាកូនសង្កត់ដោយរុំជាមួយអំបោះឆៅឆ្វាក់ធ្វើ ជាខ្សែរទុកពាក់ ។ នៅពេលដែលយើងដាស់ហើយ ត្រូវសូត្តដាស់ថែមនៅគាថាមហាពិជ័យសង្គ្រាមបន្ថែម ទៀត ដោយគាថាមេអថ័ន្ន ឬ ស្តេចអថ័ន្ន ឬ គាថាមហា អ៊ុតបន្ថែមទៀត ។ ត្រូវយកកូនសង្កត់នេះទុកនៅមុខអសនះ ទុកដាស់អោយគ្រប់៧សិល ទើបអាចយកមកពាក់បាន៕





                      លោកគ្រូចៅម្ជុលពេជ្រ

               (ការបកស្រាយអំពីយ័ន្តព្រះ១៦អង្គ)

យ័ន្តនេះប្រើខាងគង់ស្វិត និង ការពារគ្រប់សារពើ។ យ័ន្តនេះសំរាប់ចារុជា កថាទោល ទុកធ្វើជាកូនសង្កត់ ។ ហើយបើសាក់គឺសាក់នៅពីក្រោយខ្នង និង ដើមទ្រូង ។




                      លោកគ្រូចៅម្ជុលពេជ្រ 

                (ការបកស្រាយអំពីយ័ន្នអណ្តើកវា)

បាទសូមជំរាបសូរ ថ្ងៃនេះខ្ញុំបាទសុំលើកយកមកបង្ហាញអំពីយ័ន្នអណ្តើកវា មួយប្រភេទក្នុងចំណោមយ័ន្នអណ្តើកទាំង៤។ កាលពីបុរម្មបុរាណ ត៏រាងមកហើយគេចូលចិត្តប្រើយ័ន្នអណ្តើកប្រភេទនេះសំរាប់ខាបហៅឈ្មោះបុគ្គលណាដែលគេប៉ង​ប្រថ្នាដោយការប្រើយ័ន្នមួយនេះ ជាប្រភេទស្នេហ៏មុខ ។ យ័ន្ននេះមានអនុភាពខ្លាំងពូកែរខាងស្នេហ៏មុខខ្លាំងណាស់ ដោយការធ្វើយ័នុ្នប្រភេទនេះក្នុងដន្លាប់ក្រមួនទុកលាបមាត់ សំរាប់ទៅនិយាយជាមួយនិងគេ។ ចំពោះក្រមួនស្នេហ៏ដែលបានបញ្ចុះយ័ន្ននេះ វាមានឥទ្ថីពលខ្លាំងទៅលើស្នេហ៏មុខ ស្នេហ៏ស្រីប្រុស និង ជាអំណាចផងដែរ ។ បើបុគ្ឡលណាបានព្យាយាមលាបរាល់ថ្ងៃ និងមានមហាមេត្រីនៃមន្តស្នេហ៏ខ្លាំងកណាស់។


                ព្រះគាថា ព្រះអង្ការព្រះប្រាំព្រះអង្គ


ចំពោះព្រះមន្តគាថា ព្រះអង្កាព្រះ៥ព្រះអង្គ ជាមន្តគាថាដែលអាចប្រើបាន១០០គុណ។ ហើយចំពោះគាថានេះដែរមានក្បួនខ្នាតក្នុងការប្រើផ្សេងៗពីគ្នា អាចប្រើបានទាំងស្នេហ៏ ដោះអំពើ ឬ ជាមហាអំណាច មហានៃរិទ្ធិ និងជាគ្រឹសនៃមន្តអាគមទូទៅ ទាំងអស់ ហើយបើបានចំរើនជាមួយនិងព្រះពុទ្ធគុណ និង ព្យាយាមផ្សាយមេត្តាធម៏បន្ថែមទៀត វាជាគ្រឹសយ៉ាងមាំសំរាប់ អ្នកហាត់វិជ្ជាខាងមន្ត។ ចំពោះគាថានេះ មិនថាជាព្រះសង្ឃ ឬ ជាគ្រហស្ថនោះទេ គួសូត្តអោយចាំស្ទាត់មាត់ ព្រោះគាថា នេះជាមហាសិរីមង្គលដ៏វិសេសវិសាលណាស់ហោង ។ លោកគ្រូ ចៅម្ជុលពេជ្រ




       លោកគ្រូចៅម្ជុលពេជ្រ(ការបកស្រាយអំពីខ័ន្ន៥)


នេះជារបៀបនៃការរៀបចំនៃខន្ន៥។ ខន្ន៥មានអត្ថប្រយោជន៏ខ្លាំងណាស់ សំរាប់អ្នករៀនវិជ្ជាគ្រប់ប្រការទាំងអស់ ។ ប្រសិនបើយើងរៀនវិជ្ជាអ្វីមួយដែលទាក់ទងនិងវិជ្ជាវេទ ហើយមិនបានរៀបចំនូវគ្រឿងសក្ការៈអោយបានត្រឹមត្រូវតាមក្បួនខ្នាត វាមិនអាចអោយយើងសំរេចនូវអ្វីដែលប៉ងប្រាថ្នានោះទេ






                                  ស្តេចស្នេហ៍

នេះជាយ័ន្តមហាស្នេហ៏ ដែលប្រើខាងអប់ទឹកអំពៅឬទឹកស្ករ ស្នេហ៏មួយនេះ មានអនុភាពខ្លាំងក្លាណាស់ខាងមន្តស្នេហ៏ន្ទន់ចិត្តអោយគេអាណិតស្រលាញ់បាត់មុខមិនបាន។
លោកគ្រូ ចៅម្ជុលពេជ្រ




                        លោកគ្រូចៅម្ជុលពេជ្រ

              (ការបកស្រាយអំពីការធ្វើខ្សែរ ចង្កេះ)

 

ខ្សែរចង្កេះ ជារបស់មួយដែលគ្រូធំជំនាន់ពីដើមចូលចិត្តយកមកធ្វើណាស់ ព្រោះអីវាអាចធ្វើបានច្រើនយ៉ាង

ណាស់ ទាំងស្នេហ៏ ការពារស្នេហ៏ អំពើ និង​ការពារទូទៅទាំងអស់បាន។​ល។





លោកគ្រូចៅម្ជលពេជ្រ(ធ្វើការបកស្រាយអំពីរបៀបស្ល                         ក្រមួនស្នេហ៏ និង វិធីប្រើ)

ក្រមួនស្នេហ៏ជារបស់ម្យ៉ាងដែលខ្មែរយើងនិយមយកមកប្រើប្រាស់ណាស់ ជាពិសេសគឺប្រើក្នុងផ្លូវមន្តស្នេហ៏ អោយគេអាណិតស្រលាញ៉ មេត្រីមេត្តាដល់យើង។ ក្រមួនស្នេហ័មានរិទ្ធិខ្លាំងពូកែណាស់ បើសិនជាលោកគ្រូអ្នកគ្រូនោះ អាចរកបានគ្រឿងផ្សំល្អៗ និងមានរិទ្ធិខ្លាំងពូកែរ ៕ ហើយក្រមួនស្នេហ៏អាចប្រើបានជាច្រើនយ៉ាង ទាំងអាចខាបហៅឈ្មោះមនុស្សណាម្នាក់អោយគេនឹករលឹកដល់យើងបាន ។



លោកគ្រូចៅម្ជុលពេជ្រ(ធ្វើការបកស្រាយអំពីរបៀបនៃ                                    ការគូយ័ន្ត)

ចំពោះយ័ន្តមន្តគាថាទាំងអស់ សុទ្ធសឹងតែមានខ្នាតនិងក្បួនក្នុងការធ្វើទាំងអស់ ។ ហើយបើយើងធ្វើទៅតាមក្បួនខ្នាតត្រឹមត្រួវគឺវាមានអនុភាពខ្លាំងពូកែណាស់។ នេះជាកាចែករំលែកមួយពីខ្ញុំបាទ លោកចៅម្ជុលពេជ្រ


នេះជាបទចំរៀងនិយាយពីការចាក់សាក់ ព្រោះថាការចាក់សាក់វាមិនអាក្រក់នោះទេ
ថែមទាំងអាចការពារ និង ជាមេត្តាមហានិយមផងដែរ។ ហើយការចាក់សាក់
គឺមានតាំងពីបុរម្យបុរាណកាលមកម្លេះ
ដូច្នេះហើយចូរកុំមើលងាយអ្នកដែលចាក់សាក់

លោកគ្រូចៅម្ជុលពេជ្រ


Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget